យើងប្រហែលជាគិត ថាវាជាការបែកធ្លាយ កុហកដូចមុនៗតែ បើមើលទៅវា ហាក់ដូចជា
ជាក់ស្តែងពេកព្រោះថា ទាំងរូបរាង Logo វាដូចជាពិតៗ។ យើងដឹងហើយថា Samsung
បានលើកពេល ដាក់បង្ហាញនូវកំពូល ស្មាតហ្វូនត្រកូល S របស់ខ្លួន ទៅហើយ។
តាមរូបរាង បែកធ្លាយ កន្លងមកឃើញថា ត្រកូល S ថ្មីនេះគឺត្រូវបាន ក្រុមហ៊ុន
ធ្វើការឌីហ្សាញថ្មី ច្រើនដោយវាគ្មាន ប៉ូតុងបីនៅ ខាងមុខដូច មុននោះទេ
ព្រោះថាអេក្រង់ របស់វានឹង រីកធំជាងមុន។ ហើយនៅ ក្នុងវីដេអូ ដែលទើបនឹង ចេញនេះ
បង្ហាញឱ្យឃើញ ថាការ លើកឡើងនេះ គឺជាការពិត។ តែក្រុមហ៊ុន Samsung
មិនទាន់បានដាក់ បង្ហាញផងហ្នឹង?
វីដេអូដែលត្រូវបានបង្ហោះ ក្នុង YouTube មុននេះបន្តិច បានបង្ហាញ ឱ្យឃើញ
យ៉ាងច្បាស់ ពីរូបរាងដ៏សង្ហារ របស់ Galaxy S8 ទាំងពីរម៉ូឌែល។
ក្នុងវីដេអូកម្រិត 480p និងមានរយៈពេល ត្រឹមតែ 34 វីនាទីនេះបានបង្ហាញ
ឱ្យយើងឃើញ យ៉ាងច្បាស់ពី រូបរាងរបស់ Samsung Galaxy S8 និង Galaxy S8 Plus ។
អេក្រង់ធំជាមុន ស្ទើរតែពេញ ផ្ទៃខាងមុខ គែមសង ខាងស្ទើរតែ គ្មានទៅហើយ អូ!នៅ
មានច្រើនទៀត។ កុំចាំយូរ ទៅមើលវីដេអូ ទាំងអស់គ្នា
មិនដឹងថាគួរជឿឫ យ៉ាងណាទេតែ បើនិយាយថាជឿ នោះគឺថា Galaxy S8 ពិតជាស្អាតកប់
ទាំង Galaxy S8 និង Galaxy S8 Plus។ រូបរាង របស់វាគឺ ប្រកបដោយ
គំនិតច្នៃប្រឌិត ជាពិសេស មើលទៅ វាគឺគួរឱ្យស្និទ្ធ នៅពេល ចាប់កាន់
ហើយបើនិយាយ ពីរូបរាង របស់វាគឺ ពិតជាមិនឆាប់ សាំភ្នែក នោះឡើយ។ ចុះបើវា
ជាការពិត តើប្រិយមិត្ត យល់យ៉ាង ណាចំពោះ រូបរាងថ្មី របស់ត្រកូល S នេះ?
No comments:
Post a Comment